បរិយាប័ន្ន ជាអ្វី ?
”បរិយាប័ន្ន ” គឺ សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានា ក្នុងការចូលរួមនិងទទួលផលពីសកម្មភាពនានា របស់សង្គមដោយមិន រើសអើង។
គោលបំណង នៃបរិយាប័ន្ន គឺការផ្ដល់នូវសិទ្ធិដល់ក្រុមផ្សេងៗ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនជាតិដើមភាគតិច កុមារ យុវជន មនុស្សចាស់ និង ក្រុមជនងាយរងគ្រោះ ឲ្យទទួលបាននូវឱកាសសមស្របព្រមទាំងធានាថា មតិ យោបល់ និងការយល់ឃើញនានារបស់ក្រុមទាំងនោះត្រូវបានយកមកពិចារណា សម្រាប់ការធ្វើសេចក្ដីសម្រេចចិត្តដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ក៏ដូចជាដើម្បីធានាឲ្យពួកគេទទួល និងប្រើប្រាស់ដោយស្មើភាពនូវផល ប្រយោជន៍ពីការផ្ដល់សេវាសាធារណៈការអភិវឌ្ឍមូលដ្ឋាន និងលក្ខខណ្ឌនានា ផ្នែកសង្គមនយោបាយ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment