បញ្ជីលេខទូរស័ព្ទមន្ទីពេទ្យដែលសហការជាមួយ ប.ស.ស
ដូច្នេះដើម្បីសម្រួលដល់ការថែទាំសុខភាព ឬព្យាបាលគ្រោះថ្នាក់ការងារបងប្អូនអាចទាញយក
ឯកសារនេះបាន ។
បេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា “បសស” បានបង្កើតឡើងដោយ អនុក្រឹតលេខ ១៦ អនក្រ.បក ចុះថ្ងៃទី ០២ មីនា ឆ្នាំ ២០០៧ និង ត្រូវបានប្រកាសឲ្យ ប្រើប្រាស់ដោយប្រកាសរបស់ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លេខ ០២១/០៨ កប-ប្រក ចុះថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០០៨។
បសស មានលក្ខណៈទទួលខុសត្រូវស្រដៀងនឹង ក្រុមហ៊ុនធានារ៉ាប់រង ដែលបង្កើត ឡើងដោយ ផ្នែកឯកជនដែរ ប៉ុន្តែមានការប្រត្តិបត្តិខុសគ្នាមួយចំនួនដូចខាងក្រោម៖
ភាពស្រដៀងគ្នា៖ រាល់ហានិភ័យដែលកើតឡើងដោយសារការងារ ត្រូវបានទទួល សំណង។
ភាពខុសគ្នា៖
បសស ទទួលខុសត្រូវតែហានិភ័យកើតឡើង ដោយសារការងារតែ ប៉ុណ្ណោះ ហើយសំណងអាចទទួលបានខ្ពស់បំផុតស្មើ៨០% នៃប្រាក់បៀរវត្តន៍។ ក្រុមហ៊ុន ធានារ៉ាប់រង ទទួលខុសត្រូវរាល់ហានិភ័យ ដែល បានកើតឡើងមាននៅក្នុង កិច្ចសន្យាទិញធានារ៉ាប់រង ហើយសំណងនឹងទទួលបានខ្ពស់បំផុត តាមតម្លៃ នៃការកំនត់ទិញ។
ការបង់ប្រាក់ឲ្យ បសស ត្រូវធ្វើឡើងជារាងរាល់ខែ នៅធនាគារ រួចបញ្ជូន ឯកសារនៃការបង់នេះ ឲ្យទៅក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកឯការបង់ប្រាក់ឲ្យ ក្រុមហ៊ុនធានារ៉ាប់រង ត្រូវធ្វើឡើង១ឆ្នាំម្តង នៅឯ សមីអ្នកទិញធានារ៉ាប់រង។
រាល់ សហគ្រាស គ្រឹស្ថាន ដែលមាននិយោជិកចាប់ពី ៨ នាក់ឡើងទៅ ត្រូវ ជាប់កតព្វកិច្ច បង់ បសស តែមិនចំពោះ ក្រុមហ៊ុនធានារ៉ាប់រង ទេ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment