វិភាគ៖ តើកម្ពុជាក្រោមអាចទាមទារមកវិញបានដែរឬទេ ?
ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃដែលសហគមន៍ខ្មែរកម្ពុជាក្រោម នាំគ្នារំឭកខួប នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលត្រូវបានបារាំងដាក់បញ្ចូលក្នុងទឹកដីវៀតណាម នៅក្នុងអំឡុងពេលដែលបារាំងដាក់អាណាព្យាបាលលើកម្ពុជា។ ក៏ប៉ុន្តែ ជាទូទៅ គេតែងតែឃើញមានភាពចម្រូងចម្រាសគ្នាខ្លាំង ទាក់ទងនឹងបញ្ហានេះ ដោយភាគីវៀតណាម តែងតែបានលើកឡើងថា ទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាមតាំងពីរយូរមកហើយ មិនមែនទើបតែត្រូវអាណានិគមបារាំងកាត់ចេញពីកម្ពុជា នៅឆ្នាំ១៩៤៩។ តើពិតប្រាកដទៅ កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាមចាប់តាំងពីពេលណាមក?
ហើយតើកម្ពុជាអាចទាមទាទឹកដីដែលបាត់នោះបានមកវិញដែរឬទេ ?
ដើម្បីជ្រាបច្បាស់សូមអាននូវខ្លឹមសារទាំងស្រុងនៃកិច្ចការស្រាវជ្រាវរបស់ ព្រះតេជគុណ ថាច់ វណ្ណា ជាព្រះសង្ឃនិមន្តមកពីកម្ពុជាក្រោម និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យខេមរៈ ។ បច្ចុប្បន្នព្រះអង្គកំពុងគង់នៅសិក្សាបន្តនៅទីក្រុងមូស្គូ ប្រទេសរូស្ស៊ី ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment