ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

និតិរដ្ឋបាលទូទៅ ដោយបណ្ឌិត សាយ បូរី

No comments


តើអ្វីទៅជានីតិវិធីរដ្ឋបាល?
នីតិ: គឺជាសំណុំវិធានគតិយុត្ត ដែលអង្គការមានសមត្ថកិច្ចបានកំណត់ឡីង ដើម្បី​ធ្វើការ​គ្រប់ គ្រងជីវភាពរស់នៅក្នុងសង្គម អោយមានសណ្តាប់ធ្នាប់ល្អ។ នៅព្រះរាជាណាចក្រកម្ពុជា យើង អង្គការមានសមត្ថកិច្ចនេះ មានរាជរដ្ឋាភិបាល (ធ្វើសេចក្តីព្រាងច្បាប់) និងសភា (ធ្ចើ សេចក្តីស្នើរច្បាប់) ។ នីតិនេះទៀតសោត គឺជាវិទ្យាសាស្រ្តមួយផងដែរ ដែលសិក្សាពីប្រវត្តិ នៃពិភព ពិតដោយការមើលឃើញជាក់ស្តែង ឫដោយការប្រៀបធៀប និងការពិសោធន៍ ហើយជាការ អភិវឌ្ឍន៍នៃទ្រឹស្តី ដើម្បីពិពណ៍នាអំពីលទ្ធផល នៃសកម្មភាពទាំងអស់ដែល បានរៀបរាប់ខាងលើ ។
វិធី: បែប បែបផែន បែបយ៉ាង បែបរបៀប ជាដើម។ ឧ: ការគ្រប់គ្រងរដ្ឋតាមបែបប្រជាធិ បតេយ្យ ដោយអនុញ្ញាតអោយប្រជាពលរដ្ឋទាំងអស់ មានអំណាចក្នុងការសម្រេចជោគវាស នារបស់ខ្លួន។
រដ្ឋបាល: ការគ្រប់គ្រងរដ្ឋមួយ ដែលអាជ្ញាធរធ្វើការរៀបចំគ្រប់គ្រង ចាតចែង ដើម្បីបំរើ រាស្រ្តប្រជាអោយបានកាន់តែប្រសើរឡើង សំដៅលើកកម្ពស់កម្រិតជីវភាព ឆ្ពោះទៅកាត់ បន្ថយភាពក្រីក្រ។
ដូច្នេះ នីតិរដ្ឋបាល គឺជាសកម្មភាពរបស់អាជ្ញាធររដ្ឋបាលសាធារណៈ ដែលបង្កើតបាន នូវអនុភាពនៅក្រៅរដ្ឋបាល ហើយសំដៅដល់ការត្រួតពិនិត្យលក្ខខណ្ឌជាមុន (អាទិកាល) ចំ ពោះការរៀបចំ និងការចេញផ្សាយនៃលិខិតរដ្ឋបាល ក៏ដូចជាលក្ខខណ្ឌប្តឹងជំទាស់ ឫការត្រួត ពិនិត្យជាក្រោយ (បច្ឆាកាល) លើលិខិតរដ្ឋបាលទាំងនោះ ឫចំពោះការចុះកិច្ចសន្យាផ្សេងៗ នៃនីតិបុគ្គលធារណៈ ដោយរាស្រ្តប្រជាពាក់ពន្ធ (ទាំងរូបវន្តបុគ្គល និងទាំងនីតិបុគ្គល)។ ពោល គឺនីតិវិធីរដ្ឋបាលចូលរួមយ៉ាងសកម្ម ក្នុងការបម្រើផលប្រយោជន៍ទូទៅ សំដៅដល់ការកាត់ បន្ថយភាពក្រីក្រ នៅព្រះរាជាណាចក្រកម្ពុជា។

No comments :