នីតិការងារ ដោយសាស្ត្រចារ្យ ហ៊ែល ចំរើន
ច្បាប់ស្តីពីការងារដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧ នាសម័យប្រជុំលើកទី៧ នីតិកាលទី១មានគោលបំណងគ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងារ រវាងនិយោជក និងកម្មករនិយោជិតដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះធ្វើឡើងនៅទីណាក៏ដោយ ទោះបីជាភាគីទាំងនោះមានសញ្ជាតិជាអ្វីហើយស្នាក់នៅទីណាក៏ដោយ ពោលគឺឱ្យតែមាន គោលបំណងមកអនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ការងារនេះអនុវត្តចំពោះសហគ្រាស ឬគ្រឹះស្ថាន ឧស្សាហកម្ម រ៉ែ ពាណិជ្ជកម្ម សិប្បកម្ម សេវា កសិកម្ម ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ទោះជាប្រយោជន៍សាធារណៈ ពាក់កណ្តាលប្រយោជន៍សាធារណៈ ឬឯកជន ក្រៅសាសនា ឬក្នុងសាសនាក៏ដោយ ទោះមានលក្ខណៈជាការបង្រៀនវិជ្ជាជីវៈ ឬជាការកុសល ក៏ដោយ ទ្រពទាំងវិជ្ជាជីវៈសេរីនៃសមាគម ឬនៃក្រុមប្រភេទណាក៏ដោយ។
ច្បាប់នេះក៏ត្រូវអនុវត្តទៅលើបុគ្គលិកទាំងអស់ដែលគ្មានគ្រប់គ្រងដោយលក្ខន្តិកៈអ្នករាជការ ឬលក្ខិកៈទូត ព្រមទាំងក្រុមភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្នដែរ។ លើសពីនេះ ច្បាប់នេះមិនត្រូវអនុវត្តផងដែរទៅលើចៅក្រមតុលាការ។ ជនដែលតែងតាំងឱ្យធ្វើការជា អចិន្ត្រៃយ៍ក្នុង ក្របខណ្ឌរាជការសាធារណៈ។ និងបុគ្គលិកនគរបាល កងទ័ព និងកងតម្រួតដែលគ្រប់គ្រង ដោយលក្ខខណ្ឌ ដោយឡែក។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment