ប្រមូលផ្ដុំរដ្ឋធម្មនុញ្ញកម្ពុជា ចាប់ពីឆ្នាំ១៩៤៧-បច្ចុប្បន្ន
រដ្ឋធម្មនុញ្ញ គឺគឺជាគឺជាច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០០៨ មានវិសោធនកម្ម ០៤លើក (ខែកក្កដា ឆ្នាំ២០០១, ខែមិថុនា ឆ្នាំ២០០៥, ខែមីនា ឆ្នាំ២០០៦ និងខែកុម្ភៈ ឆ្នាំ២០០៨) ត្រូវបានធ្វើនិងប្រកាសឲ្យប្រើប្រាស់។ ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment