កំណាព្យ "ស្នេហ៍លក្ខិណា"
ដៃស្ដាំកាន់ប៊ិចភ្នែកធ្មិចមើលស្រីខ្នាញ់រាងចរណៃពេលថ្លៃដើរកាត់
អារម្មណ៍ស្ទើផ្ទុះចង់ស្ទុះទៅស្កាត់
ប្រាប់ពាក្យសម្ងាត់ផាត់ឮដល់គេ ។
សម្លេងពិរោះអូនឈ្មោះលក្ខិណា
សក់វែងប្រះស្មាហត្ថាមាសមេ
សម្បុរស្រអែមថែមថ្ពាល់ទាំងទ្វេ
ល្អអ្វីម្លេះទេផ្ទេរបេះដូងហើយ ។
ច្រមុះបងមួយព្រួយចង់ថើបថួន
ពេលបានជួបស្ងួនជួនចិត្តធូស្បើយ
បានសិនបានអូនមករួមគៀកខ្នើយ
ម្លេះបានល្ហែល្ហើយកើយភ្លៅចរណៃ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment