រឿង "ព្រៃ ១៨+" (ភាគបញ្ចប់) ហាមអ្នកលើសឈាមអាន
-ចុះពូធ្លាប់ធ្វើអីគេពេលគេងហ្នុងអត់?
-អត់ទេ បានហើយឈប់សួរទៅ ពូឡើងទៅកាប់ឧសហើយ ក្មួយឯងទៅបេះដូងព្រះទៅ ហើយចាំទៅភូមិវិញជាមួយគ្នា។
-អត់ទេ ខ្ញុំចង់ដឹងថាគេធ្វើអីពេលគេងជាមួយគ្នា ពូជួយបង្រៀនខ្ញុំបន្តិចម៉ោ។
និយាយទាល់តែពូពនេចរបាត់ម្ចាស់ការទាំងស្រុង ទីបំផុតគាត់នាំនាងក្រមុំឡើងពីទឹកអូរមកផ្ដល់មេរៀនថា នារីលែងបរិសុទ្ធដោយរបៀបណា។ រៀនមេរៀនជីវិតចេះចប់សព្វគ្រប់ហើយនាងស្រីចង់និយាយរឿងខ្មោច ប្រាប់ពូអៀប៖
-ពូធ្លាប់ស្ដាប់រឿងខ្មោចនាងក្រមុំចងកសម្លាប់ខ្លួនទេ?
-អត់ទេ ហើយពូក៏មិនជឿរឿងខ្មោចដែរ។
-អញ្ចឹងពូស្ដាប់ខ្ញុំនិយាយអត់?
-ក្មួយនិយាយទៅអញ្ចឹងពូស្ដាប់។
-នៅភូមិខ្ញុំមានក្មេងម្នាក់អាយុ១៩ឆ្នាំគឺស្របាលនឹងខ្ញុំ នាងបានស្រលាញ់គ្នាជាមួយបុរសមកពីភូមិផ្សេងឪពុកម្ដាយនាងមិនដឹង ពីរឿងនេះទេ។ ក្រោយមកគូស្នេហ៍របស់នាងបានទៅធ្វើការនៅភ្នំពេញអស់ជាច្រើនខែ ដោយគ្មានដំណឹង លុះថ្ងៃមួយឪពុកម្ដាយនាងបានប្រាប់ឱ្យនាងដឹងថា ពួកគាត់ត្រូវរៀបចំទុកដាក់នាងឱ្យទៅកូនប្រុសអ្នកភូមិជាប់គ្នា នោះ។
នាងពិបាកចិត្តជាខ្លាំង ណាគូស្នេហ៍ទៅបាត់គ្មានដំណឹង ណាត្រូវឪពុកម្ដាយបង្ខំឱ្យរៀបការជាមួយអ្នកភូមិជាប់នោះដែលនាង ធ្លាប់ជួបម្ដងម្កាលហើយមិនរាក់ទាក់ឬស្និទ្ធស្នាលគ្នាទេ។ ដោយសារនាងនៅក្មេងល្ងឹតល្ងង់ និងមានចិត្តស្មោះស្ម័គ្រខ្លាចគូស្នេហ៍ចោទប្រកាន់ថាក្បត់ចិត្ត នាងបានចងកសម្លាប់នៅលើដើមពោធិ៍ធំមួយក្នុងភូមិ។
ប្រាំពីរថ្ងៃក្រោយមកព្រលឹងនាងបានដើរទៅផ្ទះដោយមិនដឹងថា ខ្លួនបានស្លាប់នោះទេ ពេលទៅដល់ផ្ទះនាងឡើងជណ្ដើរបានត្រឹមមាត់ទ្វារ តែចូលក្នុងផ្ទះមិនបានព្រោះត្រូវទេវតារក្សាមាត់ទ្វារមិនឱ្យ ចូល។ ព្រលឹងនាងក៏មិនដឹងថា តានិងយាយដែលស្លៀកពាក់បែបជាប្រពៃណីនោះជាទេវតាដែរ តែពួកគាត់ចេះតែប្រាប់នាងថា ឱ្យទៅដើមពោធិ៍ភូមិសិនទៅចាំមកផ្ទះវិញ។

ព្រលឹងនាងទៅដល់ដើមពោធិ៍ភូមិក៏ឃើញឪពុកម្ដាយកំពុងយំសោក ទីបំផុតនាងដឹងថាឪពុកម្ដាយ និងអ្នកភូមិកំពុងធ្វើបុណ្យសពប្រាំពីរថ្ងៃឱ្យនាង។
នាងនៅវិលវល់មិនបានទៅចាប់ជាតិដោយសារនាងជាខ្មោចតៃហោងសម្លាប់ ខ្លួន ដូច្នេះហើយនាងត្រូវមកសុំខ្មោចម្ចាស់ព្រៃអូរតាអុងនេះដើម្បី ស្នាក់អាស្រ័យ ប៉ុន្តែដោយសារខ្មោចក្នុងព្រៃនេះមានគំនុំចងពារនឹងពួកអ្នកភូមិ ឬដោយសារកម្មពៀរ ពួកគេមិនឱ្យនាងបានស្នាក់នៅជាខ្មោចព្រៃផ្សេងទេ លុះត្រាតែនាងបានសម្លាប់មនុស្សម្នាក់ដោយបន្លាច ឬធ្វើយ៉ាងណាឱ្យមនុស្សស្លាប់តៃហោងម្នាក់ដែរទើបនាងអាចអាស្រ័យ ក្នុងព្រៃដោយមានទីជម្រក និងបានអាហារដូចក្រុមខ្មោចផ្សេងទៀតក្នុងព្រៃនេះដែរ។

រហូតមកដល់ពេលនេះខ្មោចនាងនៅតែវេទនាគ្មានជម្រក និងអាហារគ្រប់គ្រាន់ដោយសារនាងមិនទាន់បានសម្លាប់ ឬបន្លាចអ្នកចូលព្រៃនេះឱ្យស្លាប់តៃហោងបានម្នាក់នៅឡើយ។ ពូដឹងទេ? ម៉ោង១២យប់គឺម៉ោងបែងចែកថ្ងៃរបស់មនុស្ស ១២ថ្ងៃត្រង់គឺម៉ោងបែងចែកថ្ងៃរបស់ខ្មោច មុនថ្ងៃជ្រេផុតម៉ោង១២ថ្ងៃត្រង់ជាពេលវេលាល្អសម្រាប់ខ្មោចតៃហោង ចេញមកសម្លាប់មនុស្ស។
-បើពិតជាមានខ្មោច ហើយមានរឿងអញ្ចឹងមែន ហេតុអីខ្មោចផ្សេងៗ ឬខ្មោចនាងក្រមុំនោះមិនទៅរកកន្លែងផ្សេងនៅ ចាំបាច់ទៅសុំគេនៅហើយសម្លាប់មនុស្សធ្វើអី?
-មនុស្សមានច្បាប់មនុស្សខ្មោចមានច្បាប់ខ្មោច ខ្មោចតៃហោងជាខ្មោចវណ្ណៈទាបបំផុត ប្រៀបស្មើនឹងពួកទាសករនៃមនុស្សលោកដែរ ក្រៅពីព្រៃខ្មោចតៃហោងពួកគេមិនអាចនៅកន្លែងផ្សេងបានទេ បើមិនសុំនៅព្រៃខ្មោចតៃហោងអូរតាអុងនេះក៏ត្រូវទៅសុំខ្មោច ម្ចាស់ព្រៃតៃហោងផ្សេងទៀតអាស្រ័យដែរ ហើយច្បាប់ខ្មោចតៃហោងក៏មិនខុសពីគ្នាដែរ។
-បានហើយថ្ងៃជ្រេហើយពូត្រូវទៅកាប់បង្គោល ក្មួយទៅរកបេះផ្លែដូងព្រះទៅក្រែងរកមិនបាន។ មិនបាច់ខ្លាចទេ រឿងនេះយាយក្មួយគ្រាន់តែកុហក គាត់កុហកយ៉ាងនេះព្រោះខ្លាចក្មេងៗគិតខ្លីរឿងអីមួយហើយទៅសម្លាប់ ខ្លួន។ ពេលឮថា ស្លាប់ទៅជាខ្មោចតៃហោងពិបាកវេទនាអញ្ចឹងទើបក្មេងៗមិនហ៊ានគិត ខ្លី។ បានហើយពូទៅហើយ។
និយាយហើយពនេចរយើងដើរសំដៅរទេះទាញយកពូថៅ និងខ្វែវហើយរុករានចូលគុម្ពត្រស់ចាប់ផ្ដើមកាប់បង្គោល។ កាប់បង្គោលបានមួយស្របក់ អៀប ស្រាប់តែឮសម្រិបជើងដើរជាន់ស្លឹកឈើមកពីក្រោយខ្នងដូចមុនទៀត ហើយងាកទៅក្រោយចំពេលដែលនាងលូកដៃទាំងពីរមកជិតដល់កក្នុងសភាព ដូចមុន។
-ពូប្រាប់ហើយថាពូមិនខ្លាច មិនបាច់មកបន្លាចពូទេ ឯងទៅរកបេះផ្លែដូងព្រះទៅបន្តិចទៀត ពូកាប់បានបង្គោលមួយដឹកហើយចាំពូស្រែកហៅឱ្យទៅផ្ទះជាមួយគ្នា ឯងនៅភូមិណាដែរ?
-នៅភូមិខាងលើនេះហើយ ភូមិដែលមានក្មេងស្រីចងកសម្លាប់ខ្លួនព្រោះឪពុកម្ដាយបង្ខំឱ្យរៀបការនោះអី។
-ត្រូវហើយ! ពូកាប់បង្គោលយកទៅលក់ឱ្យអ្នកភូមិខាងលើនេះឯង បានហើយឯងទៅបេះផ្លែដូងព្រះទៅ បន្តិចទៀតពូស្រែកហៅ ចាំមកជិះរទេះទៅជាមួយពូ យប់នេះពូក៏ទៅសម្រាកនៅភូមិនោះដែរ។
កាប់បង្គោលល្មមពេញរទេះហើយ អៀប ចាប់ផ្ដើមលីបង្គោលរៀបដាក់ពេញរទេះយកខ្សែមកចងព័ទ្ធការពារបង្គោល ដែលពូកខ្ពស់ជាងរបារទេះកុំឱ្យរុះធ្លាក់។ រួចរាល់ហើយក៏ទឹមគោថយបែររទេះសំដៅផ្លូវដែលបានបរចូលមក។
បរចេញបានបន្តិចទើបពនេចរយើងនឹកឃើញស្រែកហៅក្មេងស្រីនោះឱ្យទៅ ផ្ទះជាមួយ បរបណ្ដើរងាកក្រោយស្រែកហៅបណ្ដើរបន្តិចក្រោយមកក៏ឃើញនាងឈរនៅខាង មុខអែបនឹងផ្លូវរទេះ អៀប ទាញខ្សែបញ្ឈប់គោរំពឹងថា នាងនឹងដើរឡើងរទេះ។ ដល់ឃើញនាងនៅឈរស្ងៀមហាក់មិនបង្ហាញអាការៈ

ឮថា ចង់ឡើងរទេះសោះនោះគាត់ក៏សួរ៖
-ម៉េចមិនឡើងរទេះ? ក្មួយមិនទៅផ្ទះទេអី? ថ្ងៃជិតលិចហើយ។
-ពូមិនហៅខ្ញុំឡើងផង ខ្ញុំឡើងម៉េចកើត?
-យី! ចាំបាច់ហៅទៀត? ឆាប់ឡើងម៉ោ!
ឡើងដល់លើរទេះហើយ នារីក្រមុំចាប់ផ្ដើមនិយាយរឿងខ្មោចបន្ត។
ដោយសារពនេចរយើងជាមនុស្សល្ងង់ និងមិនចេះខ្លាចខ្មោចផងនោះ ទោះនិយាយយ៉ាងម៉េចក៏គាត់មិនចេះខ្លាច។ នៅទីបំផុតនាងក៏ប្រាប់ថា នាងគឺជាខ្មោចស្រីដែលចងកស្លាប់តៃហោងនោះហើយ ព្រមទាំងបានបង្ហាញអាការៈគួរឱ្យខ្លាចជាច្រើនដើម្បីបញ្ជាក់ថា នាងជាខ្មោចពិតប្រាកដមែនគឺដើម្បីឱ្យពនេចរភ័យលស់ព្រលឹងស្លាប់ នឹងអាលនាងមានជម្រកក្នុងព្រៃខ្មោចនេះ។
ខ្មោចតៃហោងនេះខ្វេះគ្រាប់ភ្នែកទាំងពីរមកកាន់បង្ហាញពនេចរ ហែកពោះលូកដៃបារពោះវៀនចេញមកក្រៅ កាច់ក្បាលឱ្យផ្ងាកទៅក្រោយដូចមនុស្សគ្មានក្បាល ប៉ុន្តែពនេចរល្ងឹតល្ងង់នេះបែរជាសើចហើយសរសើរនាងថា នាងមិនត្រឹមតែចេះនិទានរឿងខ្មោចទេ ថែមទាំងចេះសំដែងសៀកទៀត។

ដោយអស់វិធីបន្លាចពនេចរនេះឱ្យភ័យស្លាប់ ហើយព្រះអាទិត្យក៏លិចផុតរបះព្រៃទៅហើយ ចំណែករទេះរំកិលជិតផុតផ្លូវព្រៃដែរ នៅពេលពនេចរងាកទៅទាញខ្សែគោបន្តិចដើម្បីបង្កើនល្បឿននោះ នាងក៏បាត់ខ្លួនពីលើរទេះទៅ។ ពេលងាកមកវិញមិនឃើញនាងក៏ស្រែកហៅមួយស្របក់ ដោយមិនមានឮសំឡេងឆ្លើយ ណាមេឃកាន់តែងងឹតទៅៗផងនោះគាត់ក៏បររទេះចេញពីព្រៃសំដៅចូល ភូមិខាងលើនោះដើម្បីលក់បង្គោលចម្ការត្រឡាចរបស់គាត់។
ចូលដល់ក្នុងភូមិ ទម្លាក់បង្គោលពីលើរទេះឱ្យម្ចាស់ចម្ការ ងូតទឹករួចរាល់ អៀប ក៏ចូលទទួលទានអាហារជាមួយម្ចាស់ចម្ការ។ ជជែកគ្នាលេងយូរៗទៅក៏បែកធ្លាយដល់រឿងក្មេងស្រីក្នុងព្រៃ ម្ចាស់ចម្ការប្រាប់ឱ្យដឹងពីដំណើររឿងដែលក្មួយស្រីគាត់បានចងក សម្លាប់ខ្លួននៅដើមពោធិ៍ធំចុងភូមិព្រោះតែឪពុកម្ដាយនាងបង្ខំ ឱ្យរៀបការ។
សួរពីភិនភាគក្មួយស្រីម្ចាស់ចម្ការនោះហើយ អៀប ក៏ចាំច្បាស់ពីស្នាមដៅនៅលើថ្ពាល់ខាងឆ្វេងរបស់នាងដូចដែលម្ចាស់ ចម្ការប្រាប់ ពនេចរនេះក៏ស្រមៃដល់អាការៈ ខ្វេះគ្រាប់ភ្នែកទាំងពីរ ការហែកពោះលូកច្បាមពោះវៀនមកក្រៅ និងអាការៈផ្សេងៗទៀត ហើយគាត់វិលស្មារតីរន្ធត់ចិត្តរហូតស្លាប់បាត់ទៅ។

ពីពេលនោះមកខ្មោចក្មេងស្រីចងកក៏បានរស់នៅក្នុងព្រៃអូរតា អុងជាមួយខ្មោចតៃហោងផ្សេងទៀត និងបានចូលរួមបន្លាចពនេចរពីការចូលរុករានកាប់ព្រៃឱ្យស្លាប់ជា បន្តបន្ទាប់ លុះដល់ចុងទសវត្សឆ្នាំ១៩៩០ ដោយសារចំនួនប្រជាជនចេះតែកើនឡើងនិងខ្វះដីធ្វើស្រែ អ្នកភូមិក៏នាំគ្នាកាប់គាស់រានព្រៃនោះយកដីចែកគ្នាធ្វើស្រែ និងបានធ្វើបុណ្យដារឆ្លងព្រមទាំងកែឈ្មោះដាក់ថា វាលស្រែអូរតាអុងរហូតមកដោយគ្មានខ្មោចលងបន្លាចដូចសម័យមុនទេ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment