ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

រឿងអប់រំខ្លី ៖ តម្លៃនៃមិត្តភាព

No comments

មានមនុស្សប្រុស៤នាក់ដែលរាប់អានគ្នាយ៉ាងល្អប្រៀបដូចជាបងប្អូនបង្កើត ដែលពួកគេតែងតែជួយគ្នាទៅវិញទៅមក មិនថាស្ថិតក្នុងកាលៈទេសៈណាទេ។ មានថ្ងៃមួយពួកគេទាំងបួននាក់បានជួបជុំគ្នា ហើយក៏នាំគ្នាលេងបៀរបន្តិចបន្តួចតាមបែបមនុស្សប្រុស ទុកជាការកំសាន្ត។ លេងបៀរបណ្តើរ និយាយគ្នាបណ្តើរ ប៉ុន្តែស្រាប់តែមានម្នាក់ក្នុងចំនោមនោះស្រាប់តែបានសន្លឹកបៀរធំ ហើយដោយសារតែភាពលោភលន់របស់ខ្លួន ទើបក៏សំរេចចិត្តដំលើងលុយក្នុងការលេងល្បែង ធ្វើអោយគ្រប់គ្នាមានការឆ្ងល់។
ពេលនោះដែរ ក៏មានបងប្អូនម្នាក់ទៀតមានបៀរធំក្នុងដៃដូចគ្នា និងចង់ឈ្នះលុយផង ក៏ព្រមព្រៀងដំលើងលុយ ហើយថែមលុយពីលើនោះទៀត រួមទាំងផ្ទះ ទាំងសោរឡាន ធ្វើអោយបរិយាកាសនៃការលេងបៀរកំសាន្តទៅជា ការលេងល្បែងស៊ីសងយកឈ្នះចាញ់គ្នា ដោយមិនយល់យោគសូម្បីតែបងប្អូនល្អរបស់ខ្លួន។ ក្នុងនោះ មានម្នាក់ដែលជាបងធំក្នុងចំនោមបងប្អូនទាំង៤នាក់ មានការខឹងសម្បារជាខ្លាំងទៅលើប្អូនទាំងពីរនាក់នោះ រួចហើយក៏ដើរចេញពីវង់បៀរ ឃើញបែបនេះប្អូនទី២ក្នុងក្រុមក៏ឈប់លេងដែរ ហើយរត់តាមបងធំរបស់ខ្លួន។
ចំនែកឯបងប្អូនទាំងពីរអ្នកដែលលោភលន់នោះ មានការស្តាយក្រោយដែលមិនអាចឈ្នះបានច្រើនព្រោះបៀរដែលខ្លួនកាន់ក្នុងដៃសុទ្ធតែបៀរធំ។ ពួកគេមិនអស់ចិត្តក៏បើកមើលបៀររបស់បងធំ និងបងទី២ របស់ខ្លួន ទើបដឹងថា បងទាំងពីររបស់ខ្លួនកាន់បៀរធំជាងបៀររបស់ពួកគេ ប៉ុន្តែបែរជាមិនព្រមបន្តលេងល្បែងដោយខ្លាចពួកគេចាញ់អស់ប្រាក់ អស់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន។ ដឹងបែបនេះហើយ ធ្វើអោយពួកគេ មានការស្តាយក្រោយជាខ្លាំង ដែលពួកគេអោយល្បែងដឹកមុខ ភ្លេចអស់នៅទឹកចិត្តស្រលាញ់ និង មិត្តភាពដ៏ស្មោះសរបស់ពួកគេដែលរាប់អានគ្នាមកជាច្រើនឆ្នាំមកនេះ។
ប្រភព៖ អាណាចក្រ

No comments :