ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អត្ថន័យ៖ ស្នេហាពិត និងអាពាហ៍ពិពាហ៍ ?

No comments


មានសិស្ស ស្រីម្នាក់បានសួរ លោកគ្រូកម្លោះថា តើស្នេហាជាអ្វី? សំណួរនេះ បើអ្នកតាមដានរឿងភាគ ថាំងចេងចម្លងធម៌  គឺពិតជាយល់ច្បាស់ជាមិនខាន ព្រោះសំណួរនេះ គឺកូនសិស្សទី០២ របស់លោកគ្រូថាំងចេង (ប៉ាចេ) តែងតែសួរមេឃសួរទេវតា។

ត្រលប់មកសាច់រឿងយើងវិញ។ លោកគ្រូក៏បានឆ្លើយប្រាប់កូនសិស្សថា ៖ ដើម្បីឆ្លើយសំណួររបស់ឯង, លោកគ្រូឲ្យប្អូនដើរទៅ ក្នុងវាលស្រែ រួចហើយជ្រើសរើស គ្រាប់ស្រូវដ៏ធំជាងគេបង្អស់ រួចយកវាមកឲ្យលោកគ្រូ 
។ប៉ុន្តែលក្ខខណ្ឌគឺ បើឯងដើរទៅហួសហើយ ឯងមិនអាចត្រលប់ក្រោយដើម្បីរើសគ្រាប់ស្រូវវិញបានទេ។

ភា្លមៗកូនសិស្សម្នាក់នោះក៏បានដើរទៅ វាលស្រែ រួចនាងក៏បានដើរកាត់ជួរទីមួយ ហើយក៏បានប្រទះឃើញ គ្រាប់ស្រូវ ដ៏ធំមួយ ប៉ុន្តែនាងសង្ស័យក្នុងចិត្តថា ប្រហែលជាមាន អាធំ ជាងនឹងទៀត។
បន្ទាប់នាងក៏បានឃើញគ្រាប់ស្រូវដែលធំជាងមែន ប៉ុន្តែនាងនៅតែសង្ស័យទៀតថា ប្រាកដជាមានគ្រាប់ស្រូវ ដ៏ធំជាងនឹង ទៀត ។

អស់រយៈពេលជាង ៣ ម៉ោង នាងក៏បានភ្ញាក់ខ្លួនថា គ្រាប់ស្រូវដែលជ្រើសរើសចុងក្រោយ គឺមិនធំជាងគ្រាប់ស្រូវ មុននោះ ទេ, នាងក៏បានដឹងថា នាងបានបាត់បង់គ្រាប់ស្រូវធំ រួចគាត់ក៏ស្តាយក្រោយ។ចុងក្រោយ នាងក៏ត្រលប់ទៅជួបលោកគ្រូ ដោយដៃទទេ។

លោកគ្រូក៏បានប្រាប់ទៅកូនសិស្សថា  នេះហើយជាស្នេហា។ ឯងខិតខំស្វែងរកមនុស្សដ៏ល្អបំផុតសម្រាប់ឯង ប៉ុន្តែចុងក្រោយ ឯងបានត្រឹមតែស្តាយក្រោយប៉ុណ្ណោះ ពីព្រោះឯងបានបាត់បង់រូបគេរួចទៅហើយ។

បន្ទាប់មកនារីដែលជាកូនសិស្សក៏បានសួរលោកគ្រូទៀតថា ៖ ចុះស្អីទៅជា អាពាពិពាហ៍? លោកគ្រូក៏បានឆ្លើយថា ៖ដើម្បីឆ្លើយសំណួររបស់ឯង, លោកគ្រូឲ្យឯងដើរទៅក្នុង វាលដំណាំពោត រួចហើយជ្រើសរើស គ្រាប់ពោត ដ៏ធំជាងគេបង្អស់ រួចយកវាមកឲ្យលោកគ្រូ។ ប៉ុន្តែលក្ខខណ្ឌគឺ បើប្អូនដើរទៅហួសហើយ ប្អូនមិនអាចត្រលប់ ក្រោយ ដើម្បីរើសគ្រាប់ពោតវិញបានទេ។

ដោយមានបទពិសោធន៍ម្តងរួចមកហើយ លើកនេះកូនសិស្សនោះ មិនឲ្យកើតមានកំហុស សារជាថ្មីម្តងទៀតនោះទេ។ នាងក៏បានដើរចូលទៅ វាលដំណាំពោត រួចហើយនាងក៏បានជ្រើសយក គ្រាប់ពោតដែលធំល្មម ដែលនាងគិតថា គ្រាប់ពោតនោះ ធំជាងគេបង្អស់សម្រាប់ខ្លួន រួចហើយយកគ្រាប់ពោតនោះ ទៅឲ្យលោកគ្រូ។

លោកគ្រូក៏ប្រាប់កូនសិស្សនោះថា ម្តងនេះឯងត្រលប់មកវិញ ដោយមានគ្រាប់ពោត នៅក្នុងដៃ។ ឯងគិតថាគ្រាប់ពោត មួយនេះ គឺសាកសម្យសម្រាប់ឯង ហើយឯងក៏បានជឿលើព្រំលិខិត ថាគ្រាប់ពោតនេះ ហើយ គឺធំជាងគេបង្អស់ សម្រាប់ឯង ។ នេះហើយគឺជា អាពាពិពាហ៍ ៕




No comments :