កំណាព្យ "ផ្ញើស្នេហ៍តាមភ្លៀង"
ភ្លៀងផ្គរលចិត្ត_ខ្យល់បក់មិនគិត_អាណិតដល់ស្រី
ភ្លើងផ្លេកបន្ទោរ_រោលមិនប្រណី_ស្ដាយសាច់សរខ្ចី
ប៉ះត្រូវគ្រាប់ភ្លៀង ។
សីហាដើមខែ_ទោះចិត្តមិនប្រែ_តែមេឃមិនទៀង
ដួងចិត្តរងា_ទាររករូបនាង_ជួបម្ចាស់សូសៀង
ក្រោមមេឃភ្លៀងធ្លាក់ ។
រៀមលបមើលស្ងួន_រឹងអស់ញ័រខ្លួន_ពួនមើលវលក្ខណ៍
ថ្ពាល់អូនក្រហម_ចំណងដាក់ធ្នាក់_មេឃភ្លៀងស្រស្រាក់
ទាក់ចិត្តកវី ៕
------
ប៉ាការស ឃី ពិសី
៣១ កក្កដា ២០១៩
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment