ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

កំណាព្យ ដួងចិត្តនែបនិត្យត្រឹមក្ដីស្រមៃ

No comments


ព្រះច័ន្ទរះឆ្ងាយតែកាយកៀកមេឃ
ទោះខ្ពស់អនេកមិនភ្លេចរាត្រី
ប្រៀបដូចចិត្តបងជំពាក់ស្នេហ៍ស្រី
រឮកចរណៃបេះដូងចំបែង ។

ឱ្យតែរាត្រីនឹកថ្លៃម្លេះទេ
ហរទ័យខ្វល់រេគិតព្រួយតែឯង
ពេលនៅជិតអូនរៀមចង់ប្រឡែង
តែសោកសង្រេងត្រឹមក្ដីស្រមៃ។

ស្នេហ៍ក្នុងសុបិនមិនមែនការពិត
បេះដូងខ្វល់គិតមិនអស់អាល័យ
អារម្មណ៍ហោះហើរផ្ញើទៅកាយស្រី
នេះឬស្នេហ៍ថ្លៃបានត្រឹមសុបិន ៕
-----------
ប៉ាការស ឃី ពិសី
យប់ថ្ងៃទី២២ កក្កដា ២០១៩

No comments :