ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អ្វីទៅជាមន្ត្រីរាជការស៊ីវិល អ្វីទៅជាកំណែទម្រង់រដ្ឋបាលមន្ត្រីរាជការ ?

No comments
















ចុចទីនេះដើម្បីទាញយកឯកសារពេញ ។

និយមន័យមន្ត្រីរាជការមាន ៥ ដូចខាងក្រោម៖
ក.និយមន័យទី១៖​ មន្ត្រីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ ក្នុងមុខតំណែងក្នុងឋានន្តរសក្តិតាមឋានានុក្រម
ខ.និយមន័យទី២៖ មន្ត្រីរាជការ គឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងប្រកខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធារណៈ
គ.និយមន័យទី៣៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញាតិ្តមុខងារសាធារណៈ និងបើកបៀវត្ស ពីការបម្រុងថវិកាទុក សម្រាប់ក្រសួងស៊ីវិលនិងនាយកដ្ឋាននានា។
ឃ.និយមន័យទី៤៖ មន្ត្រីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងក្រសួងស្ថាប័នណាមួយ និងត្រូវបានទទួលប្រាក់សោធននិវត្តន៍។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្ត្រីរាជការទេព្រោះពួកគេជ្រើសរើសឱ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តន៍ឡើង។
ង.និយមន័យទី៥៖ មន្ត្រីរាជការ គឺជាបុគ្គលដែលបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះនៅជាប់ខ្លូនគេមានអំណាចអាថ៌កំបាំងមួយ គឺអំណាចសាធារណៈ និងជាមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។ មានន័យថាមន្ត្រីដែលជ្រើសរើសដោយការប្រឡងប្រជែងឱ្យចូលក្នុងប្រកខណ្ឌមានការឡើងថ្នាក់ឬឋានន្តរស័ក្តិនិងទទួលបានសោធននិវត្តន៍។ល។

No comments :