លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀងដឹកនាំដោយតំណាងអយ្យការនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៩ ខែសីហា បានចុះបង្ក្រាបករណីជំរិតទារប្រាក់តាមប្រព័ន្ធ Internet របស់ក្រុមជនជាតិចិននៅផ្ទះវីឡាលេខ ៨ ផ្លូវជាតិលេខ ១ ភូមិតាជោ សង្កាត់ស្វាយតឿ ក្នុងក្រុងស្វាយរៀង។
លោក អ៊ី សុខឃី បន្ថែមថាក្រោយប្រតិបត្តិការកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ២២ នាក់ក្នុងនោះមានស្រី ៣ នាក់ព្រមទាំងដកហូត Computer សម្រាប់ប្រព្រឹត្តបទល្មើសជាច្រើនគ្រឿងផងដែរ។
លោកថាក្រុមជនជាតិចិនទាំងនេះបានមកជួលផ្ទះវីឡាខាងលើធ្វើសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធ IOP ពីជនជាតិចិនដូចគ្នាតែក្រោយពីទទួលបានព័ត៌មានប៉ូលិសបានធ្វើការបង្រ្កាបបានតែម្តង។
លោកអ៊ី សុខឃី បានបន្ថែមថា៖ «ពួកគេមកពួនផ្តុំគ្នាជួលផ្ទះវីឡាស្នាក់នៅហើយធ្វើសកម្មភាពជំរិតទារប្រាក់ពីចិនគ្នាគេតាមប្រព័ន្ធអ៊ីនធឺណិត»។
បច្ចុប្បន្ន ប៉ូលិសកំពុងបន្តធ្វើការស៊ើបសួរពួកគេហើយកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ៕
No comments :
Post a Comment